លោកគេឌាន ជាអ្នកដឹកនាំមានចិត្តស្ទាក់ស្ទើរ (ពួកចៅហ្វាយ ៦-៧) Podcast Por  arte de portada

លោកគេឌាន ជាអ្នកដឹកនាំមានចិត្តស្ទាក់ស្ទើរ (ពួកចៅហ្វាយ ៦-៧)

លោកគេឌាន ជាអ្នកដឹកនាំមានចិត្តស្ទាក់ស្ទើរ (ពួកចៅហ្វាយ ៦-៧)

Escúchala gratis

Ver detalles del espectáculo

Acerca de esta escucha

យ៉ូស្វេបានដើរតាមព្រះដោយស្មោះត្រង់ អំឡុងពេល គាត់បានដឹកនាំជនជាតិអ៊ីស្រាអែល រយៈពេលជាច្រើនឆ្នាំ។ ក្រោមការដឹកនាំរបស់យ៉ូស្វេ តំបន់នីមួយៗក្នុងទឹកដីកាណានត្រូវបានបែងចែក ឱ្យទៅកុលសម្ព័ន្ធអ៊ីស្រាអែលទាំង១២។ ប្រជាជនអ៊ីស្រាអែលបានចម្រើនឡើងពេញស្រុកកាណាន។ ដរាបណាលោកយ៉ូស្វេនៅរស់ ជនជាតិអ៊ីស្រាអែលបាន គោរពបម្រើព្រះអម្ចាស់។ ប៉ុន្ដែ ក្រោយពីយ៉ូស្វេស្លាប់ទៅ ជនជាតិអ៊ីស្រាអែលបានភ្លេចព្រះ។ ពួកគេលែងធ្វើតាមក្រឹត្យវិន័យព្រះហើយ គឺពួកគេនាំគ្នាថ្វាយបង្គំព្រះដទៃ។ ដូច្នេះព្រះទ្រង់បានអនុញ្ញាតឱ្យមាន ចោរប្លន់ពីជាតិសាសន៍ផ្សេងៗ ចូលមកស្រុកកាណាន ហើយ លួចយកអាហារ និងសត្វចិញ្ចិមរបស់ជនជាតិអ៊ីស្រាអែល។ ព្រះបានអនុញ្ញាតឱ្យកងទ័ពសត្រូវ វាយចូលក្នុងស្រុកកាណាន។ ពេលប្រជាជនអ៊ីស្រាអែលព្យាយាមប្រយុទ្ធនឹង សត្រូវទាំងនោះ ពួកសត្រូវបានឈ្នះពួកគេ ពីព្រោះអំណាច របស់ព្រះ បានបែរមកប្រឆាំងទាស់នឹងពួកគេវិញ។បន្ទាប់មក ព្រះអម្ចាស់ប្រទានឱ្យមានមេដឹកនាំជនជាតិ អ៊ីស្រាអែល ដែលត្រូវរំដោះពួកគេឱ្យរួចពីកណ្ដាប់ដៃរបស់ ខ្មាំងសត្រូវ និងចោរប្លន់។ ពួកមេដឹកនាំទាំងនេះជាអ្នកដើរ តាមព្រះជាម្ចាស់។ ពួកគេមានឈ្មោះថា ពួកចៅហ្វាយ។ ពួកចៅហ្វាយម្នាក់ ដែលព្រះបានប្រទានដល់រាស្ត្ររបស់ ទ្រង់គឺ គេឌាន។ ព្រះជាម្ចាស់បានជ្រើសរើសគេឌាន ឱ្យដឹកនាំជនជាតិ អ៊ីស្រាអែល នៅក្នុងសម័យដែលពួកគេត្រូវបានគ្រប់គ្រង ដោយជនជាតិម៉ាឌាន។ ជនជាតិម៉ាឌានធ្វើបាបជនជាតិ អ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរ។ ជនជាតិអ៊ីស្រាអែលបានបង្ខំចិត្ត លាក់ខ្លួនពីពួកម៉ាឌាននៅតាមរូងភ្នំ។មុនដំបូង គេឌានមានចិត្តស្ទាក់ស្ទើរធ្វើតាមព្រះ ប៉ុន្តែ បន្ទាប់ពីគាត់បានល្បងលព្រះរួចមក គាត់ក៏បានដឹងច្បាស់ថា ព្រះជាម្ចាស់ ពិតជាចង់ឱ្យគាត់ធ្វើជាមេដឹកនាំ និងជាពួកចៅហ្វាយលើ អ៊ីស្រាអែល។ គាត់បានរៀបចំខ្លួន ដើម្បីច្បាំងនឹងពួកម៉ាឌាន ដោយរើសយកអ្នកចម្បាំងតែ៣០០នាក់ប៉ុណ្ណោះ តាមការបង្ហាញរបស់ព្រះ។ជាមួយនឹងផែនការដ៏អស្ចារ្យរបស់ព្រះ ទ្រង់បានប្រទានឱ្យគេឌាន និងពួកអ៊ីស្រាអែលនូវ ជ័យជម្នះលើពួកសត្រូវដែលមានចំនួនទ័ពច្រើនជាង។ អ៊ីស្រាអែលមានសេចក្តីសុខសាន្ត រយៈពេល៤០ឆ្នាំ ក្នុងអំឡុងពេលគេឌានបានធ្វើជាពួកចៅហ្វាយលើពួកគេ។...
adbl_web_global_use_to_activate_T1_webcro805_stickypopup
Todavía no hay opiniones